Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីម៉ុងហ្គោលី ត្រូវសភាសម្រេចដកចេញពីមុខតំណែង បន្ទាប់ពីកាន់តួនាទីបានជាងមួយឆ្នាំ

07-09-2017 22:18

(ម៉ុងហ្គោលី)៖ នាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក ចាហ្គាល់ទូលហ្គីន អឺដេនេបាត់ (Jargaltulgyn Erdenebat) នាថ្ងៃព្រហស្បតិ៍​នេះ​ ត្រូវបានសភានៃប្រទេសរបស់លោក សម្រេចដកចេញពីតំណែង នៅក្នុងកិច្ចប្រជុំពិសេសមួយ ហើយប្រការ​នេះ​ ក៏​បាន​​​រំលាយរដ្ឋាភិបាលម៉ុងហ្គោលី ចោលទាំងស្រុងទៅជាមួយគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅ​យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។​

គួរបញ្ជាក់ថា លោក Erdenebat ស្ថិតក្នុងវ័យ៤៤ឆ្នាំ គឺជាសមាជិកនៃគណបក្សប្រជាជនម៉ុងហ្គោលី និងបានឡើងកាន់តួនាទី​ជានាយករដ្ឋមន្រ្តីនៃប្រទេសអាស៊ីខាងកើតមួយនេះ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។ ដោយឡែកភ្លាមៗបែបនេះ គេ​ពុំទាន់បានជ្រាបថា ការដកតំណែងរបស់លោក ត្រូវបានធ្វើឡើង ដោយសារតែមូលហេតុអ្វីនៅឡើយទេ៕​