(វៀងច័ន្ទ)៖ ខេត្តវៀងច័ន្ទ (Vientiane) ភាគខាងលិចនៃប្រទេសឡាវ មានឈ្មោះដូចទៅនឹងរដ្ឋធានីវៀងច័ន្ទ ដែរនោះ គឺជាខេត្ត​ដ៏​មនោ​រម្យ​មួយ​​​ របស់ប្រ​ជា​ជាតិ​អាស៊ានមួយនេះ ដែល​មាន​ចំនួន​​មនុស្ស​រស់​នៅ​ សរុបប្រមាណ ៤១៩,០៩០នាក់ ជាមួយនិង​ផ្ទៃដី​ទំហំ​ ១៥,៩២៧​​គី​ឡូម៉ែត្រក្រលា។ លក្ខណៈពិសេសមួយប្រចាំ​ខេត្តវៀងច័ន្ទ​ គឺបឹងដ៏ធំល្វឹងល្វើយ​ឈ្មោះថា Nam Ngum ដែលមានទេសភាព​ដ៏ស្រស់បំព្រង គួរឲ្យចង់​គយគន់។

ចង់ដឹងថា ភាពស្រស់ស្រាយនៃបឹងធម្មជាតិខាងលើនេះ គួរឲ្យទាក់ទាញ និងស្រដៀង​ទិដ្ឋភាពនៅខេត្តមួយចំនួន ក្នុងប្រទេស​​ចិនយ៉ាងណានោះ សូមទស្សនារូបភាព​នានាដូចខាង​ក្រោម៖