(ម៉ូស្គូ)៖ រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ បានដាក់សំណើ​ទៅកាន់​ទីក្រុងតូក្យូ ដើម្បីធ្វើការសាងសង់​​មធ្យោបាយធ្វើដំណើរ​​តាម​ផ្លូវ​ថ្នល់ ​និង​ដែក​​​ពី​កោះហុកកៃដូ (Hokkaido) ភាគខាងជើង​ប្រទេសជប៉ុន​តភ្ជាប់ទៅកាន់​​តំបន់ភាគត្បូង នៃកោះ​សាខាលីន (Sakhalin) នៅ​ប៉ែកខាងលិច​ប្រទេសរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃ​ពុធ ទី០៦ ខែ​កញ្ញា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសចូល​រួមវេទិកាសេដ្ឋកិច្ច​ភាគកើត EEF នៅទីក្រុង​វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ឧបនាយក​រដ្ឋ​មន្រ្តី​ទី​មួយ​​រុស្ស៊ី លោក អ៊ីហ្គ័រ ស្សូវ៉ាឡូវ (Igor Shuvalov) បានថ្លែង​ទៀតថា គម្រោងនេះ​នឹងអាចទៅរួច តាមរយៈការប្រើប្រាស់​​បច្ចេក​វិទ្យា​ដ៏​ទំនើបៗ​​សព្វថ្ងៃ ហើយទន្ទឹម​​នឹងនេះវាក៏នឹងមិនត្រូវ​ការការចំណាយ​ថវិកាច្រើន​ផងដែរ ដើម្បីសម្រេច​​ឲ្យ​បាន​​គោល​ដៅ​នេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ជប៉ុន បានជួបប្រទះភាពស្មុគស្មាញ​ អស់រយៈពេល​ជាយូរណាស់មកហើយ ដោយសារ​តែ​​ភាពមិនចុះសម្រុង​នឹងគ្នា ជុំវិញប្រជុំកោះ​មួយកន្លែង ដែលរុស្ស៊ីហៅថា គូរីល​ខាងត្បូង (Southern Kurils) និងជប៉ុន​​ហៅថា «ដែនដីភាគ​ខាងជើង»

កិច្ចព្យាយាមសំដៅ​ស្តារទំនាក់ទំនង រវាងប្រទេសទាំងពីរ​ឡើងវិញ បានចាប់​​ផ្តើមជាថ្មី​នៅពេលដែល​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​លោក ស៊ីនហ្សូ អាបេ បានជួបជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងបានលើកផែនការ​សេដ្ឋកិច្ចទ្វេភាគី ​​០៨​​ចំណុច មកពិភាក្សា ក្នុងអំឡុង​ដំណើរបំពេញទស្សនកិច្ច​របស់ លោក អាបេ នៅទីក្រុងសូជី (Sochi) ប្រទេសរុស្ស៊ី​ កាល​ពីខែឧសភា ឆ្នាំ២០១៦៕​រុស្ស៊ីដាក់សំណើ«សុំសាងសង់ផ្លូវធ្វើដំណើរពីកោះសាខាលីនទៅកោះហុកកៃដូរបស់ជប៉ុន»

(ម៉ូស្គូ)៖ រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ បានដាក់សំណើ​ទៅកាន់​ទីក្រុងតូក្យូ ដើម្បីធ្វើការសាងសង់​​មធ្យោបាយធ្វើដំណើរ​​តាម​ផ្លូវ​ថ្នល់ ​និង​ដែក​​​ពី​កោះហុកកៃដូ (Hokkaido) ភាគខាងជើង​ប្រទេសជប៉ុន​តភ្ជាប់ទៅកាន់​​តំបន់ភាគត្បូង នៃកោះ​សាខាលីន (Sakhalin) នៅ​ប៉ែកខាងលិច​ប្រទេសរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃ​ពុធ ទី០៦ ខែ​កញ្ញា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសចូល​រួមវេទិកាសេដ្ឋកិច្ច​ភាគកើត EEF នៅទីក្រុង​វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ឧបនាយក​រដ្ឋ​មន្រ្តី​ទី​មួយ​​រុស្ស៊ី លោក អ៊ីហ្គ័រ ស្សូវ៉ាឡូវ (Igor Shuvalov) បានថ្លែង​ទៀតថា គម្រោងនេះ​នឹងអាចទៅរួច តាមរយៈការប្រើប្រាស់​​បច្ចេក​វិទ្យា​ដ៏​ទំនើបៗ​​សព្វថ្ងៃ ហើយទន្ទឹម​​នឹងនេះវាក៏នឹងមិនត្រូវ​ការការចំណាយ​ថវិកាច្រើន​ផងដែរ ដើម្បីសម្រេច​​ឲ្យ​បាន​​គោល​ដៅ​នេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ជប៉ុន បានជួបប្រទះភាពស្មុគស្មាញ​ អស់រយៈពេល​ជាយូរណាស់មកហើយ ដោយសារ​តែ​​ភាពមិនចុះសម្រុង​នឹងគ្នា ជុំវិញប្រជុំកោះ​មួយកន្លែង ដែលរុស្ស៊ីហៅថា គូរីល​ខាងត្បូង (Southern Kurils) និងជប៉ុន​​ហៅថា «ដែនដីភាគ​ខាងជើង»។

កិច្ចព្យាយាមសំដៅ​ស្តារទំនាក់ទំនង រវាងប្រទេសទាំងពីរ​ឡើងវិញ បានចាប់​​ផ្តើមជាថ្មី​នៅពេលដែល​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​លោក ស៊ីនហ្សូ អាបេ បានជួបជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងបានលើកផែនការ​សេដ្ឋកិច្ចទ្វេភាគី ​​០៨​​ចំណុច មកពិភាក្សា ក្នុងអំឡុង​ដំណើរបំពេញទស្សនកិច្ច​របស់ លោក អាបេ នៅទីក្រុងសូជី (Sochi) ប្រទេសរុស្ស៊ី​ កាល​ពីខែឧសភា ឆ្នាំ២០១៦៕​