(ពិភពលោក)៖ នៅថ្ងៃច័ន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក ព្រមានប្រើប្រាស់កម្លាំងទ័ពទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបកូរ៉េខាងជើងឆ្លើយតបនឹងការបំផ្ទុះនុយក្លេអ៊ែរលើកទី០៦!
២៖ សារព័ត៌មានរុស្ស៊ី៖ ល្បែងសង្គ្រាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺមិនអាចទទួលយកបានជាដាច់ខាត!
៣៖ អាជ្ញាធរមីយ៉ាន់ម៉ា បង្ខំបិទទ្វារសាលារៀន ៤១៨កន្លែង ដោយសារអំពើហិង្សារវាងក្រុមភេរវករភាគខាងជើង ខណៈមនុស្សស្លាប់កើនដល់ជិត ៤០០នាក់!
៤៖ ភ្លើងឆេះព្រៃកំពុងបង្កើនឥទ្ធិពលនៅរដ្ឋកាលីហ្វ័រញ៉ា បង្ខំឲ្យតំបន់មួយចំនួនត្រូវប្រកាសអាសន្ន!
៥៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រកាសបើកកិច្ចប្រជុំ BRICS ដែលមាន ១០ប្រទេសធំៗចូលរួម ជាផ្លូវការហើយ!
៦៖ យោធាកូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលពិតៗ ចេញពីយន្តហោះចម្បាំង F-15K ដើម្បីកំញើញកូរ៉េខាងជើងវិញ!
៧៖ មេដឹកនាំ BRICS មាន ចិន រុស្ស៊ី ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល រួមគ្នាថ្កោលទោសកូរ៉េខាងជើង ជុំវិញការបំផ្ទុះនុយក្លេអ៊ែរ កក្រើកមេឃ!