(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសបើក​កិច្ចប្រជុំ​កំពូល BRICS លើកទី ០៩ ជាផ្លូវការហើយ​​នៅឯទីក្រុង សៀមិន (Xiamen) ស្ថិតនៅភាគអាគ្នេយ៍​ប្រទេសចិន។ ព្រមពេល ជាមួយគ្នា លោកស៊ី​ក៏បានអំពាវនាវ​ឱ្យប្លុកមួយនេះ បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេដងផងដែរ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ​ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងពិធី​បើកកិច្ចប្រជុំកំពូល​នេះដែរ លោក ស៊ី ដែលជាប្រធាន​កិច្ចប្រជុំ​កំពូល BRICS បានលើក​ឡើងថា «ឥឡូវនេះ ខ្ញុំសូមប្រកាសថាកិច្ចប្រជុំកំពូល​ពេញអង្គ BRICS ដែលចាប់ផ្ដើម... យើង ត្រូវតែបង្កើន​កិច្ចខិតខំប្រឹងប្រែង​របស់យើ​ងទ្វេដង សម្រាប់កិច្ចសហប្រតិបត្តិការនៃអង្គការ BRICS​»

គួរបញ្ជាក់ថា BRICS គឺជាអង្គការពាណិជ្ជកម្ម​មួយមានសមាជិក​ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយកិច្ចប្រជុំក្នុងក្រុង Xiamen នេះបានចាប់ផ្ដើមធ្វើឡើង​ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ដោយមានការចូលរួមពី​ប្រទេសមិនមែន​ជាសមាជិក BRICS រួមមាន អេហ្ស៊ីប មិចស៊ីកូ ថៃ ហ្គីណេ និងតាជីគីស្ថាន៕