(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និង​ស្ថាន​ការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ នៅសហរដ្ឋអាមេរិក មនុស្សស្លាប់សរុបកើនដល់៤៦នាក់ ក្នុងគ្រោះមហន្តរាយព្យុះកំណាចមានឈ្មោះថា ហាវី (Harvey) និងទឹកជំនន់ក្នុងរដ្ឋតិចសាស់ ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។

២៖ ទីបំផុតរដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis អនុវត្តន៍តាមបទបញ្ជាប្រធានាធិបតី ដូណាល់ ត្រាំ ដោយបញ្ជូនទ័ពបន្ថែមទៅអាហ្វហ្គានីស្ថាន។

៣៖ ប្រធានាធិបតីនៃជនជាតិឃើដ Massoud Barzani ឲ្យសញ្ញាថាអាចព្រមពន្យាពេល ការបោះឆ្នោតប្រជាមតិ បើសិនជាមានការធានា​ពី អ៊ីរ៉ាក់ អាមេរិក និងអង្គការអន្តរជាតិធំៗ។

៤៖ ខ្សែប្រយុទ្ធបាល់ទាត់ដ៏ល្បីរបស់អង់គ្លេស Wayne Rooney ត្រូវប៉ូលិសចាប់ខ្លួនពីបទបើកបរក្រោមស្ថានភាពស្រវឹង។

៥៖ ករណីពុលអាហារនៅវៀតណាម កើនឡើងទ្វេដងនៅទូទាំងប្រទេស នាំឲ្យមនុស្សស្លាប់ និងដេកពេទ្យរាប់ពាន់នាក់។

៦៖ កូរ៉េខាងជើង ទាត់ចោលសេចក្តីថ្លែងការណ៍ថ្កោលទោស របស់ក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញការបាញ់មីស៊ីលរំលងប្រទេសជប៉ុន។

៧៖ មនុស្សម្នាជាច្រើននាក់ ចូលរួមរំលឹកខួប២០ឆ្នាំ នៃការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អង់គ្លេស ដាយអាណា (Diana) ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង​៕