បារាំង៖ មនុស្សម្នាជាច្រើននាក់ «ចូលរួមរំលឹកខួប ២០ឆ្នាំ នៃការសោយទិវង្គត ម្ចាស់ក្សត្រីយ៍អង់គ្លេស ដាយអាណា» នៅក្នុងទីក្រុងប៉ារីស! (Photo inside)
01-09-2017 16:32
(ប៉ារីស)៖ មនុស្សម្នាជាច្រើននាក់បាននាំគ្នាប្រារព្ធខួប ២០ឆ្នាំ នៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យល្បីល្បាញកក្រើកទូទាំងពិភពលោក ដែលផ្តាច់យកជីវិតម្ចាស់ក្សត្រីយ៍របស់ចក្រភពអង់គ្លេស ដាយអាណា (Diana) នៅក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
ព្រះនាង Diana ដែលបានរៀបអភិសៀកនឹងព្រះអង្គម្ចាស់ ឆាលី (Charles) បុត្រាច្បងនិងជារាជទាយាទ របស់អង្គម្ចាស់ក្រត្រីអង់គ្លេសទ្រង់ អាលីហ្សាប៊ែត្សទី០២ (Queen Elizabeth II) នោះ បានយាងចូលទិវង្គត ដោយសារគ្រោះថ្នាក់រថយន្តដ៏រន្ធត់មួយ នៅក្នុងផ្លូវរូងក្រោមដៃក្រុងទីក្រុងប៉ារីស នៃប្រទេសបារាំង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩៧ ក្នុងព្រះជន្មាយុត្រឹម៣៦ព្រះវស្សាប៉ុណ្ណោះ ដោយបានបន្សល់ទុកព្រះបុត្រាចំនួន០២អង្គ គឺព្រះអង្គម្ចាស់ វីលៀម (William) និងព្រះអង្គម្ចាស់ ហារី (Harry) ដែលនៅមានព្រះជន្មក្មេងវ័យនៅឡើយ៕