(បាងកក)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែសីហានេះ បានឲ្យដឹងថា ព្រះរាជពិធីបូជាសព ព្រះមហាក្សត្រថៃ ព្រះអង្គ Bhumibol Adulyadej គ្រោងនឹងធ្វើឡើង នៅខែតុលាខាងមុខ។

តាមរយៈរូបភាពបានបង្ហាញ ពីសកម្មភាពរបស់កងទ័ពថៃ ដែលបានចូលរួមហ្វឹកហាត់មួយ ដើម្បីជាការត្រៀមទុកជាមុន សម្រាប់ព្រះរាជពិធីបូជាសព របស់ព្រះអង្គ Bhumibol Adulyadej នាទីក្រុងបាងកក។

សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ព្រះអង្គ Bhumibol Adulyadej បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕