ទស្សនាជម្រើសរូបភាពសំខាន់ៗ នៃព្រឹត្តិការណ៍អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧!
29-08-2017 18:08
(បរទេស)៖ នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាជាលំដាប់ដូចខាងក្រោម៖
១៖ រាជរដ្ឋាភិបាលថៃបង្ហើបថា ពុំទាន់មានគំរោងលុបចោលសុពលភាព លិខិតឆ្លងដែនលោកស្រី យីងឡាក់ នោះឡើយ!
២៖ កូរ៉េខាងជើងធ្វើតេស្តមីស៊ីលទៀតហើយ ដោយលើកនេះបាញ់រំលងប្រទេសជប៉ុនតែម្តង បន្ទាប់ពីបរាជ័យអស់បីគ្រាប់កាលពីសប្តាហ៍មុន!
៣៖ រដ្ឋាភិបាលវ៉ាស៊ីនតោនប្រកាសថា រឿងកូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុន មិនបានបង្កការគំរាមកំហែង ដល់ទឹកដីអាមេរិកនោះទេ!
៤៖ កូរ៉េខាងត្បូង ធ្វើសមយុទ្ធទម្លាក់គ្រាប់បែករាប់តោន និងព្រមានរួមដៃជាមួយអាមេរិក សងសឹកកូរ៉េខាងជើង ក្រោយមានការបាញ់មីស៊ីលរំលងជប៉ុន!
៥៖ មហាគ្រោះទឹកជំនន់ នៅភាគខាងកើតឥណ្ឌា ផ្តាច់ជីវិតមនុស្សដល់ទៅ ៥១៤នាក់ គិតត្រឹមចុងខែសីហានេះ!
៦៖ បេសកកម្មបន្ទាប់ NASA នឹងបញ្ជូនយានទៅខួងចូលស្រទាប់ជ្រៅរបស់ភពអង្គារ ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានដឹង!
៧៖ មហាយក្សចិន រំលឹកខ្លាំងៗដល់សហរដ្ឋអាមេរិក កុំឲលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ!