(កាប៊ុល)៖ ការផ្ទុះដ៏ខ្លាំងមួយបានវាយប្រហារមកលើធនាគារមួយកន្លែង ស្ថិតនៅក្បែរស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែភ្លាមៗពុំទាន់ មានសេចក្ដីរាយការណ៍ពីជនរងគ្រោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
បើទោះជាពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវក៏ដោយ តែអាជ្ញាធរអាហ្វហ្គានីស្ថាន សង្ស័យថាវាអាចជាស្នាដៃរបស់ពួក ISIS ជាពិសេសគឺក្រុមឧទ្ទាមតាលីបង់ ដែលទើបតែ ព្រមានវាយប្រហារសងសឹកលើកងទ័ពអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសបន្តដាក់ពង្រាយកងទ័ពបន្ថែមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕