(បរទេស)៖ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិ​សំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និង​ស្ថាន​ការណ៍ទូទាំងសកលលោក​ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​ សូមទស្សនាជាលំដាប់​​ដូច​​ខាង​ក្រោម៖

១៖ រដ្ឋមន្ត្រីការពារជាតិថៃអះអាងថា លោកមិនដឹងថា​លោកស្រី យីងឡាក់ ស្ថិតនៅទីណាឲ្យប្រាកដនោះទេ ខណៈបក្សភឿថៃអះអាងថា លោកស្រីស្ថិតនៅ ឌូបៃ!

២៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ថ្លែងថា ប៉ូលិសអាចបាញ់សម្លាប់ជនឆោតល្ងង់ណា ដែលព្យាយាមតដៃជាមួយសមត្ថកិច្ច!

៣៖ ទោះបីកូរ៉េខាងជើងប្រឹងបាញ់មីស៊ីលឥតឈប់ឈរ ក៏អាមេរិកនៅតែចង់អង្គុយតុចរចាគ្នា ដើម្បីដោះស្រាយបញ្ហានានា!

៤៖ សហរដ្ឋអាមេរិករងគ្រោះដោយ ព្យុះហ៊ឺរីខិនវាយលុកយ៉ាងដំណំលើរដ្ឋតិចសាស់ និងឆក់យកជីវិតមនុស្ស ០៦នាក់!

៥៖ ក្រោយករណីបុកនាវាពិឃាតអាមេរិក​នៅក្បែរសិង្ហបុរី សាកសពនាវិកអាមេរិកទាំង ១០នាក់ ត្រូវបានរកឃើញ​ហើយ!

៦៖ ប្រទេសរុស្ស៊ី កំពុងផលិតប្រព័ន្ធមីស៊ីល S-400 ជាច្រើនគ្រឿង ដើម្បីបញ្ជូនទៅដល់​បណ្តាប្រទេសដែល​បញ្ជាទិញ ក្នុងនោះមានតួកគីផងដែរ!

៧៖ ទីបំផុតកងទ័ពអាកាសអាមេរិក​ចាយលុយជិត ៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍មីស៊ីលជំនួស ICBM ចាស់ ចំពោះមុខឥទ្ធិពលកាន់តែរីកធំ របស់កូរ៉េខាងជើង!