ទស្សនារូបថតផ្ដំាផ្ញើរបស់លោកស្រី យីងឡាក់ មុនជិះយន្ដហោះទៅទីក្រុងឌូបៃ ហើយបង្ហោះសារប្រាប់អ្នកគាំទ្រថា កុំប្រមូលផ្តុំគ្នាតវ៉ានៅមុខតុលាការខ្លាចបញ្ហាសុវត្ថិភាព
27-08-2017 15:44
(បាងកក)៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ (Puea Thai) របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានឱ្យដឹងថា លោកស្រីបានចាកចេញពីប្រទេសថៃតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងបន្តឆ្ពោះទៅទីក្រុងឌូបៃ (Dubai) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជួបជុំជាមួយបងប្រុស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅទីនោះ។
សមាជិកជាន់ខ្ពស់នៃគណបក្ស ភឿថៃ ដែលបានសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបឲ្យដឹងដូច្នេះថា «ពួកយើងបានលឺសូរដំណឹងថា លោកស្រីយីងឡាក់ បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី មុននឹងបន្តដំណើរឆ្ពោះទៅទីក្រុងឌូបៃ ដោយលោកស្រីបានធ្វើដំណើរដោយសុវត្ថិភាព និងខណៈពេលនេះកំពុងតែស្ថិតនៅ ទីនោះ (ឌូបៃ) ហើយ»។
មុនមួយថ្ងៃដែលតុលាការចេញដីកាចាប់ខ្លួនលោកស្រី យីងឡាក់, អតីតនាយករដ្ឋមន្រ្តីរូបនោះបានបង្ហោះសារ និងរូបថតប៉ុន្មានសន្លឹកហាក់ដូចជា ចង់និយាយពាក្យលាទុកជាមុន ពោលគឺមួយថ្ងៃ មុនតុលាការ កំពូលថៃប្រកាសសាលក្រម (នៅថ្ងៃទី២៥) គឺនៅថ្ងៃទី២៤ ខែសីហា អតីតនាយករដ្ឋមន្ត្រីរូបនេះបានសរសេរ និងបង្ហោះរូបថត នៅលើទំព័រ Facebook ដោយអំពាវនាវឱ្យអ្នកគាំទ្រ កុំប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខតុលាការទីក្រុងបាងកក ត្បិតលោកស្រីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
ខាងក្រោមនេះគឺជារូបភាពដែលលោកស្រីបង្ហោះ មុននឹងលោកស្រីធ្វើដំណើរទៅ កាន់ទីក្រុងឌូបៃ៖