(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងជើង ធ្វើតេស្តបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន០៣គ្រាប់ តែបានទទួលបានបរាជ័យ។
២៖ ប្រភពពីបក្សភឿថៃ បង្ហើបឲ្យដឹងថាអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចាកចេញពីប្រទេសថៃ តាំងពីសប្តាហ៍មុនម្ល៉េះ ហើយទៅដល់ទីក្រុងឌូបៃដោយសុវត្ថិភាព។
៣៖ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ទៀតគឺលោក Sebastian Gorka ត្រូវបានលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែង ដែលអាចមកពីការរឹងទទឹង នឹងប្រធានាធិបតីអាមេរិករូបនេះ។
៤៖ បុរសវ័យខ្ទង់២០ឆ្នាំម្នាក់ប្រដាប់ដោយកាំបិតធំ ត្រូវបានចាប់ខ្លួននៅក្បែររាជវាំងអង់គ្លេស Buckingham Palace ដោយសង្ស័យអាចពាក់ព័ន្ធភេរវកម្ម ខណៈ ប៉ូលិសទីក្រុងឡុងដ៍ បាននិងកំពុងធ្វើការស៊ើបអង្កេតរឿងនេះ។
៥៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុវេណេស៊ុយអេឡា ចេញមុខរិះគន់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់មកលើរដ្ឋាភិបាលទីក្រុងការ៉ាកាស់។
៦៖ កងទ័ពអ៊ីរ៉ាក់ ទើបរំដោះបានតំបន់ចំនួនបីទៀត ក្នុងក្រុង តាល់អាហ្វារ (Tal Afar) ពីកណ្តាប់ដៃក្រុម ISIS នៅភាគខាងជើងអ៊ីរ៉ាក់។
៧៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសលើកលែងទោសឲ្យ មន្ត្រីប៉ូលិសជំនិតលោកមួយរូប ក្រោយពីបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ៕