(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ អាជ្ញាធរចិននៅខេត្តភាគឦសាន ទើបគាស់យកបាន គ្រាប់បែកជប៉ុនបីគ្រាប់ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទី២!

២៖ ប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា អាមេរិកនឹងឈប់ប្រើកម្លាំងយោធា ទៅបង្កើតលទ្ធិប្រជាធិបតេយ្យ​នៅប្រទេសដទៃ!

៣៖ វេលាខ្មៅងងឹតនៅអាមេរិក! សហរដ្ឋអាមេរិក ខាតបង់សេដ្ឋកិច្ចជិត ៧០០លានដុល្លារ គ្រាន់តែបុគ្គលិក​នាំគ្នាចេញ​មើលសូរ្យគ្រាស!

៤៖ កូរ៉េខាងជើងព្រមានខ្លាំងៗម្តងទៀតថា យើងនឹងចាត់វិធានការដោយឥតមេត្តា ប្រឆាំងសមយុទ្ធយោធា​កូរ៉េខាងត្បូង-អាមេរិក ប្រសិនបើមានការធ្វេសប្រហែស បង្កជាវិនាសកម្មនោះ!

៥៖ លោក គីម ជុងអ៊ុន ចេញមុខព្រមានថា ប្រទេសអូស្ត្រាលីកំពុងយកខ្សែរឹតកសម្លាប់ខ្លួនឯង ដោយសារការជួយសហរដ្ឋអាមេរិក!

៦៖ អវកាសយានិកចិន និងអឺរ៉ុបចំនួន ១៨រូប ទើបបញ្ចប់ការហ្វឹកហ្វឺនលើផ្ទៃសមុទ្រ ដើម្បីត្រៀមខ្លួនបំពេញ​បេសកកម្មនៅទីអវកាស!

៧៖ ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅរុស្ស៊ីដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន ហើយបញ្ហាកូរ៉េខាងជើង នឹងត្រូវលើកមកពិភាក្សា!