(ម៉ូស្គូ)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានប្រកាសថា ខ្លួនជាអ្នកបង្កការវាយប្រហារដោយប្រើប្រាស់កាំបិត ដែលបណ្តាលឱ្យមនុស្ស ០៧នាក់ រងរបួសក្នុងទីក្រុង ស៊ឺហ្គូន (Surgut) ភាគណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
«អ្នកបង្កការវាយប្រហារក្នុងទីក្រុង Surgut ប្រទេសរុស្ស៊ី ជាយោធារបស់ពួកឧទ្ទាមរដ្ឋឥស្លាម»។ នេះជាការលើកឡើងរបស់ក្រុមឧទ្ទាម តាមរយៈភ្នាក់ងារសារព័ត៌មាន Amaq របស់ខ្លួន។ ដោយឡែកអាជ្ញាធររបស់រុស្ស៊ី មិនបានលើកឡើងនូវអ្វីដែលពាក់ព័ន្ធនឹងសេចក្តីប្រកាសនេះនៅឡើយ។
សូមជម្រាបថា ជនបង្កបានប្រើប្រាស់កាំបិតចាក់ទៅលើអ្នកថ្មើរជើង ខណៈកំពុងធ្វើដំណើរតាមបណ្តោយមហាវិថី ក្នុងទីក្រុង Surgut កាលពីវេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃអាទិត្យ សប្តាហ៍មុន (ម៉ោងក្នុងតំបន់) តែនៅទៅបំផុត ជនបង្កត្រូវបានកម្លាំងសន្តិសុខសម្លាប់ភ្លាមៗ បន្ទាប់ពីពួកគេបានទៅដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មានថ្មីៗនេះបានឱ្យដឹងថា ជនបង្កត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ កើតនៅក្នុងឆ្នាំ១៩៩៤៕