(គែរ)៖ ផ្នូរថ្ម និងសំណង់បុរាណដែលនៅសេសសល់ពីសម័យកាល Coptic ត្រូវបានគេរកឃើញក្នុងខេត្ត Minya ភាគខាងជើងប្រទេសអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។
ក្រសួងវត្ថុបុរាណអេហ្ស៊ីបបានឲ្យដឹងថា បេសកកម្មមួយរបស់ខ្លួនបានរកឃើញផ្នូរដ៏ចំណាស់នេះ នៅក្នុងតំបន់បុរាណវិទ្យាក្បែរទីវាលដាច់ស្រយាល អាល់ ណាស្សារ៉ា (Al-Nassara) ក្នុងទីក្រុង មីនយ៉ា (Minya) ដែលមានអាយុតាំងពីសតវត្សរ៍ទី ០៥មកម្ល៉េះ និងមានផ្ទុកនូវសាលបញ្ចុះសាកសពធំៗជាច្រើនផងដែរ បន្ទាប់ពីការរុករកនៅក្នុងតំបន់នេះ បានចាប់ផ្តើមកាលពីឆ្នាំ២០០៨។
គួរបញ្ជាក់ថា ក្នុងនាមធ្លាប់ជាប្រទេសដែលមានអរិយធម៌ដំចំណាស់មួយនោះ អេហ្ស៊ីបបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការថែរក្សាកេរ្តិ៍មរតកពីបុរាណកាលរបស់ខ្លួន ជាពិសេសសំណង់ប្រាសាទពីរ៉ាមីដ ដែលល្បីល្បាញ និងមានអាយុកាលចំណាស់បំផុតលើពិភពលោក៕