(វ៉ាស៊ីនតោន)៖ ក្រសួងការពាជាតិអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធអាមេរិកចំនួន ០៤ បានទទួលកិច្ចសន្យាមានតម្លៃជាង ២៣៥លានដុល្លារ ពីរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់អាវុធ និងសេវាកម្មពាក់ព័ន្ធដល់កងនាវា និងកងទ័ពជើងទឹកនៅក្នុងសហរដ្ឋអាមេរិកតំបន់ប៉ាស៊ីហ្វិក និងអាត្លង់ទិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃប្រាក់ដុល្លារអតិបរមា បូករួមបញ្ចូលទាំងពេលវេលាមូលដ្ឋាន និងជម្រើសមានរយៈពេល ០៤ឆ្នាំ សម្រាប់កិច្ចសន្យាចំនួន ០៤ មានតម្លៃជាង ២៣៥លានដុល្លារ»។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអាមេរិកកិច្ចសន្យានេះត្រូវផ្ដល់ទៅឱ្យក្រុមហ៊ុនចំនួន ០៤ មកពីរដ្ឋ អាឡាស្កា (Alaska), កាលីហ្វរញ៉ា និងរដ្ឋផ្លូរីដា ហើយកិច្ចសន្យាទាំងនេះទៀតសោត គឺមានរយៈពេល ០៥ឆ្នាំ ជាមួយនឹងកាលបរិច្ឆេទបញ្ចប់នៅខែសីហា ឆ្នាំ២០២២៕