(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរសៀរ៉ាឡេអូន បានឱ្យដឹងថាមនុស្សជិត ៤០០នាក់ ហើយបានស្លាប់ ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដ៏ប្រល័យមួយបានវាយប្រហារមកលើតំបន់ ភ្នំ រីជែន (Regent) ស្ថិតនៅក្បែររដ្ឋធានីហ្វី្រថោន (Freetown) នៃប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងលិចមួយនេះ៕
២៖ កូរ៉េខាងត្បូង បានព្រមានថានៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលធ្វើសមយុទ្ធយោធារួមគ្នាជាថ្មីម្តងទៀត ក្រោមក្រសែភ្នែករបស់ លោក គីម ជុងអ៊ុន នោះការបាញ់សាកល្បង មីស៊ីលផ្លោង ពីសំណាក់ទីក្រុងព្យុងយ៉ាង អាចនឹងកើតឡើងជាបន្តទៀតដែរ៕
៣៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ភែន (Mike Pence) បានជំរុញឱ្យបណ្ដាប្រទេសអាមេរិកឡាទីនទំាងអស់ កាត់ផ្ដាច់រាល់ទំនាក់ទំនងជាមួយកូរ៉េខាងជើង នៅអំឡុងនៃការបំពេញ ដំណើរទស្សនកិច្ចរបស់លោក នៅក្នុងប្រទេសឈីលីកាលពីថ្ងៃពុធ៕
៤៖អ្នកទោសយ៉ាងហោចណាស់ចំនួន ៣៧នាក់ បានបាត់បង់ជីវិតក្នុងពន្ធនាគារមួយកន្លែង នៅភាគខាងត្បូងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវបានកើតឡើង រវាងក្រុមទណ្ឌិត និងក្រុមមន្រ្តីសន្តិសុខពន្ធនាគារ៕
៥៖ គោលជំហររបស់ប្រទេសរុស្ស៊ី ជុំវិញការបោះឆ្នោតប្រជាមតិរបស់ជនជាតិឃើដ ដើម្បីទាមទារឯករាជ្យចេញពីអ៊ីរ៉ាក់នោះ គឺប្រសើរបំផុត។ នេះបើតាមការលើកឡើងរបស់ប្រធានប្រតិភូនៃក្រុមប្រឹក្សាកំពូលសម្រាប់ការបោះឆ្នោតប្រជាមតិនេះ លោក រ៉ូវ នួរី ហ្សាវ៉ាយ៍ (Rowsch Nuri Shaways)៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុមហ៊ុនយក្សលក់ទំនិញតាមប្រព័ន្ធអ៊ីនធឺណែត អាម៉ាហ្សូន (Amazon) ថា បានបំផ្លាញពាណិជ្ជកម្មធុនតូច និងការងារ នៅក្នុងសហរដ្ឋអាមេរិក ខណៈរូបលោកផ្ទាល់កំពុងមានបញ្ហាស្រាប់ ជាមួយអ្នករកស៊ីអាមេរិកធំៗ។
៧៖ តាមពិតយាន Voyager ទាំងពីរគ្រឿង គឺអង្គការ NASA ជាអ្នកបញ្ជូនទៅក្រៅប្រព័ន្ធព្រះអាទិត្យ ដើម្បីស្វែងរកវត្តមានជិវិតក្រៅភព៕