(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ផែនការបាញ់មីស៊ីលព្រមានកោះហ្គាំអាមេរិក ធ្លាក់ដល់ដៃរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយ ដោយរង់ចាំតែបញ្ជាចុងក្រោយប៉ុណ្ណោះ។
២៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ព្រមានខ្លាំងៗថា បើកូរ៉េខាងជើងចង់ឲ្យសង្គ្រាមផ្ទុះឡើងមែននោះ ឆាប់បាញ់មីស៊ីលភ្លាមមក។
៣៖ ប្រទេសប៉ាគីស្ថានប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិទី៧០ឆ្នាំ បន្ទាប់ពីបានបែកចេញេប្រទេសឥណ្ឌាកាលពីឆ្នាំ១៩៤៧ ក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។
៤៖ មេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro បញ្ជាឲ្យដឹកនាំការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំទូទាំងផ្ទៃប្រទេស ចំពោះមុខការព្រមានធ្ងន់ៗ ពីអាមេរិក។
៥៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi សន្យាថា នឹងធ្វើការស្ថាបនា «ប្រទេសឥណ្ឌាដ៏ថ្មីសន្លាងមួយ» នៅត្រឹមឆ្នាំ២០២២ ដែលគ្មានការបែងចែកវណ្ណៈ, សកម្មភាពភេរវកម្ម, និងអំពើពុករលួយ ក្នុងឱកាសថ្ងៃបុណ្យឯករាជ្យជាតិ៧០ឆ្នាំរបស់ខ្លួន ដូចទៅនឹងប៉ាគីស្ថានដែរ។
៦៖ ទីបំផុត កូរ៉េខាងជើងទំនងជាអត់ហ៊ានបាញ់មីស៊ីលទេ ដោយថារង់ចាំមើលសកម្មភាពទីក្រុងវ៉ាស៊ីនតោនបន្តិចសិន ហើយពេលនេះអ្នករស់នៅលើកោះហ្គាំរបស់អាមេរិក កំពុងសប្បាយរីករាយយ៉ាងខ្លាំង។
៧៖ អ៊ីរ៉ង់ព្រមានដើរចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បើសិនជាអាមេរិក នៅតែស្រេកឃ្លានដាក់ទណ្ឌកម្មប្រទេសនេះទៀត។