(ហ្សាកាតា)៖ គ្រោះរញ្ជួយដីកំរិត៦.៥រ៉ិចទ័រ បានវាយប្រហារមកតំបន់ភាគខាងលិច នៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌនេស៊ី នៅថ្ងៃអាទិត្យនេះ។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីការ ប្រកាសអាសន្ននៃរលកយក្សស៊ូណាមិ ឬការខូតខាត ឬក៏ជនរងគ្រោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារស្ទាបស្តង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីនេះ មានជំរៅ៦៧គីឡូម៉ែត្រ និងស្ថិតនៅចំងាយ៨១គីឡូម៉ែត្រ ពីភាគខាងលិចខេត្ត Bengkulu នៃ កោះស៊ូម៉ាត្រា៕