(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ យោធាកូរ៉េខាងជើងបានព្រមានជាថ្មីថាខ្លួននឹងបញ្ចប់គំរោងវាយប្រហារលើកោះហ្គាំ (Guam) ដែលជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់នៃមូលដ្ឋានទ័ពជើងទឹក និងជើងអាកាសរបស់ សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែសីហានេះ ដើម្បីបញ្ជូនបន្តឱ្យលោក គីម ជុងអ៊ុន សម្រេចចិត្តចុងក្រោយ៕
២៖ ចំនួនមនុស្សស្លាប់បានកើនដល់ ២០នាក់ និងរបួស ៤៣១នាក់ បន្ទាប់ពីគ្រោះរញ្ជួយផែនដីកក្រើកកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ៕
៣៖ ការសិក្សាស្រាវជ្រាវមួយបានអះអាងថា សត្វដាយណូស័រអម្បូរថ្មីមួយប្រភេទ មានទំហំដ៏សែនធំមហិមាជាងគេបង្អស់ ដែលបើយកទៅធៀបជាមួយ និងដាយណូស័រស៊ីសាច់ជាអាហារ Tyrannosaurus Rex ឬ T-Rex ដ៏កំណាចគួរឲ្យខ្លាចវិញនោះគឺ T-Rex ប្រៀបដូចជាកូនដាយណូស័រតូចមួយអ៊ីចឹង៕
៤៖ ក្រោយពីបានចំណាយពេលធ្វើការស្រាវជ្រាវជាងមួយឆ្នាំមក ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ការសិក្សាថ្មីមួយបង្ហាញថា អាចមានប្រហោងខ្មៅ (Black Hole) ដល់ទៅចំនួន ១០០លាន កំពុងតែរសាត់អណ្តែតនៅក្នុងកាឡាក់ស៊ី Milky Way៕
៥៖ ក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតីកេនយ៉ាមកពីគណបក្សប្រឆាំង នៅគ្នាតវ៉ានៅក្នុងរដ្ឋធានី Nairobi ប្រទេសកេនយ៉ា៕
៦៖ រូបភាពប៉ូលិសបណ្ដើរសមាជិកក្រុមបងធំអន្តរជាតិ Mara Salvatrucha ទៅកាន់ពន្ធនាគារក្នុងទីក្រុង Quezaltepeque នៃប្រទេស El Savador៕
៧៖ ប្រជាជនកេយ៉ា តម្រង់ជួរគ្នានៅខាងមុខការិយាល័យបោះឆ្នោតក្នុងទីក្រុង Nairobi ដើម្បីរង់ចំាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកាលពីថ្ងៃពុធ៕
៨៖ រូបភាពកីឡាករបាល់ទាត់ក្លឹប Real Madrid លើកពានរង្វាន់ Super Cup ក្រោយយកឈ្នះក្រុម Manchester United៕
០៩៖ ព្រះចន្ទរះលើប្រាសាទ Poseidon មានអាយុកាល៥០០ឆ្នាំមុន គ.ស នៅក្នុងប្រទេសក្រិក៕
១០៖ កងទ័ពអាកាសថៃកំពុងតែពង្រឹងសមត្ថភាព កងយន្តហោះចម្បាំងរបស់ខ្លួន តាមរយៈការប្រែក្លាយយន្តហោះ F-5E Tigers ទៅជាយន្តហោះចម្បាំងធុន F-5T Super Tigers ជំនាន់ថ្មី៕
ប្រភពពី៖ Reuters