(ប៉ារីស)៖ ប៉ូលិសបារាំងបានឱ្យដឹងថា យោធាយ៉ាងហោចណាស់ ០៦នាក់ បានរងរបួសដោយសារតែរថយន្ដមួយគ្រឿង បើកបំបុកពួកគេនៅក្នុងសង្កាត់ Levallois-Perret ស្ថិតនៅខាងក្រៅជាយទីក្រុងប៉ារីស នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមកាសែតបារាំង Le Figaro បន្ទាប់ពីបានបើករថយន្ដបំបុកយោធារួច អ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួន និងកំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនរបស់ប៉ូលិសបារាំង។ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់មានការបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយអចេតនា ឬក៏មានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនៅឡើយទេ ខណៈក្នុងចំណោមយោធាទំាង ០៦នាក់ ដែលរងបួសមាន ០៤នាក់ រងរបួសស្រាល និង ០២នាក់ រងរបួសធ្ងន់៕