(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិត៧រិចទ័រ បានវាយប្រហារតំបន់ Jiuzhaigou នៃខេត្ត Sichuan ភាគខាងត្បូងឆៀងខាងលិចប្រទេសចិន នាវេលាម៉ោង ប្រមាណ៩៖១៩នាទីយប់ថ្ងៃអង្គារនេះ, នេះបើតាមមជ្ឈមណ្ឌលប្រព័ន្ធគ្រោះរញ្ជួយដីរបស់ចិន ចុះផ្សាយដោយសារព័ត៌មាន ស៊ិនហួរ ផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ។
ក្រុមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានសម្លាប់ក្រុមភ្ញៀវទេសចរចំនួន៥នាក់ និងបានបណ្តាលឲ្យមនុស្ស ចំនួន៦៣នាក់ទៀត ទទួលរងរបួសផងដែរ។
មជ្ឈមណ្ឌលប្រព័ន្ធគ្រោះរញ្ជួយដីរបស់ចិន បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅប្រមាណ ២០គីឡូម៉ែត្រ នៅក្រោមដី៕