(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ បាតុភូតច័ន្ទគ្រាសចំណិត ដែលបានកើតមានឡើងកាលពីយប់កណ្តាលអាធ្រាតចន្លោះម៉ោង១២៖០០នាទី-០២៖០០នាទីយប់ ថ្ងៃទី០៨ ខែសីហានេះ។

២៖ អ្នកវិភាគនយោបាយ លើកឡើងថាការបង្ក្រាបបាតុកម្មដោយរដ្ឋាភិបាលវេណេស៊ុយអេឡា កំពុងធ្វើឲ្យសង្គមបែកបាក់ធ្ងន់ធ្ងរ ខណៈយោធា​ក៏​អាច​នឹង​ទៅ​ចូល​រួម​បាតុ​កម្ម​ផង​ដែរ។

៣៖ អគ្គលេខាធិការ UN ទើបលេចមុខអំពាវនាវយ៉ាងទទូច ឲ្យវេណេស៊ុយអេឡា​បន្ធូរបន្ថយភាពតានតឹង និងចរចាគ្នា​ដើម្បីដោះស្រាយបញ្ហា។

៤៖ កូរ៉េខាងជើង បញ្ជូនមីស៊ីលប្រដេញនាវាចំនួនពីរគ្រាប់ ដែលនឹងអាចមានការធ្វើតេស្តថ្មី ក្នុងពេលឆាប់ៗ។

៥៖ ប្រទេសចិនអះអាងថា ត្រៀមខ្លួនរួចហើយ ដើម្បីតបស្នងតម្លៃយ៉ាងធំធេង ចំពោះទណ្ឌកម្មថ្មីពី UN លើទីក្រុងព្យុងយ៉ាង។

៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson មកដល់ប្រទេសថៃហើយ ដើម្បីស្អំបេះដូងសម្ព័ន្ធមិត្តមួយនេះវិញ។

៧៖ ក្រោយ NASA ប្រកាសរើសមន្ត្រីការពារភពផែនដី ក្មេងប្រុសវ័យទើប ០៩ឆ្នាំ បានសរសេរលិខិតសុំចូលធ្វើការ ដោយ​មាន​អត្ថ​ន័យគួរ​ឲ្យ​កោត​សរសើរបំផុត៕