(អង់ការ៉ា)៖ គ្រោះរញ្ជួយផែនដីកម្រិត ៥.៣រ៉ិចទ័រ បានយវាយប្រហារនៅចម្ងាយ ១៤គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Bidrum ប្រទេសតួកគី ជាមួយនិងជម្រៅញ័ររញ្ជួយប្រមាណ ១០គីឡូម៉ែត្រ។ នេះបើតាមការឲ្យដឹងពី ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ដកស្រង់ដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះពុំមានសេចក្តីរាយការណ៍ព័ត៌មានណាមួយបញ្ជាក់ថា មានការខូចខាតទ្រព្យសម្បត្តិ ឬមួយក៏មនុស្សរងគ្រោះ ដោយសារតែគ្រោះធម្មជាតិមួយនេះនៅឡើយទេ៕