(ប៉េកាំង)៖ ចិនកំពុងមានបញ្ហាលំបាកក្នុងការស្វែងរកជនបរទេស មកឲ្យធ្វើការគ្រប់គ្រងប្រតិបត្តិការរបស់ ចានកែវយឺតដ៏ធំមហិមាជាងគេបង្អស់នៅលើពិភពលោក ទោះបីជាពួកគេហ៊ានផ្តល់ថវិកាដល់ទៅជាង ១.២លានដុល្លារ សម្រាប់តួនាទីនេះយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
ចានកែវយឺត FAST ដែលមានមុខកាត់ប្រវែង ៥០០ម៉ែត្រ ត្រូវការប្រធានក្រុមអ្នកវិទ្យាសាស្រ្តមកពីបរទេស ដើម្បីមើលការខុសត្រូវទៅលើប្រតិបត្តិការផ្សេងៗប្រចាំថ្ងៃ នៅក្នុងមូលដ្ឋានតម្លៃ ១៧៨លានដុល្លារនេះ ដែលស្ថិតក្នុងតំបន់ប្រជុំភ្នំដាច់ស្រយាល Guizhou នៅភាគនិរតីប្រទេសចិន ក៏ប៉ុន្តែពុំទាន់មាននរណាម្នាក់មានបំណងមកដាក់ពាក្យ ដើម្បីទទួលបន្ទុកដ៏លំបាកៗជាច្រើននៃការងារនេះនៅឡើយទេ។
យ៉ាងណាមិញ អ្នកណាក៏ដោយដែលក្លាយជា ប្រធានប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តរបស់ផ្កាយកែវយឺត FAST នឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន ០៨លានយ័ន ឬស្មើនឹង ១.២លានដុល្លារក្នុងមួយខែ ដែលមិនចាញ់បណ្តាប្រទេសលិចខាងលិចនោះឡើយ រួមទាំងថវិកាឧបត្ថម្ភបន្ទាប់បន្សំផ្សេងៗជាច្រើនទៀត រួមមានការស្នាក់នៅដោយឥតបង់ថ្លៃជាដើម។
គួរបញ្ជាក់ថា ចានកែវយឺតយក្ស FAST (Five-hundred-meter Aperture Spherical Telescope) ដែលត្រូវបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០១៦ កន្លងទៅ មាសមត្ថភាពចាប់រលកសញ្ញាទាំងឡាយណា ដែលមិនពុំធ្លាប់ត្រូវអាចចាប់បានពីមុនមកបានពីក្នុងចក្រវាឡ ហើយផ្តល់តំរុយថ្មីៗក៏ដូចជាចម្លើយ ចំពោះចម្ងល់ជាច្រើនទាក់ទងនឹងទីអវកាស៕