(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ គណៈរដ្ឋមន្រ្តីដែលមានសមាជិកចំនួន៤៣រូប របស់នាយករដ្ឋមន្រ្តីថ្មី នៃប្រទេសប៉ាគីស្ថាន លោក Shakid Khaqan Abbasi ស្បថចូលកាន់តំណែង។
២៖ ទិវាត្បូងប្រណិតនិងគ្រឿងអលង្ការ ប្រព្រឹត្តទៅនៅក្នុងសាល Emporium នៃរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ា។
៣៖ អាជ្ញាធរទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក សម្រេចកម្ទេចចោលចម្លាក់ជាច្រើនទម្ងន់ប្រមាណជិតពីរតោន ធ្វើឡើងភ្លុករបស់សត្វដំរី ដែលត្រូវបានគេសម្លាប់គិតក្បាលចំនួនប្រហែល១០០ក្បាល។
៤៖ ផលប៉ពាល់ក្រោយពី ភ្នំភ្លើង Sinabung នៅប្រទេសឥណ្ឌូណេស៊ី បានជះកម្អែលផះឡើងទៅកាន់ផ្ទៃអាកាសកម្ពស់ជាង០៤គីឡូម៉ែត្រ។
៥៖ ពិពណ៌គំនូរជីវចលអន្តរជាតិ Shijiazhung លើកទី១២ ចាប់ផ្តើមប្រារព្ធឡើងនៅទីក្រុង Shijiazhuang នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន។
៦៖ កងទ័ពជើងទឹកហ្វីលីពីន ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសុឆន្ទៈ រយៈពេលបួនថ្ងៃ របស់កប៉ាល់ហ្វឹកហ្វឺន ARM Cuauhtemoc (BE-01) របស់កងទ័ពជើងទឹកម៉ិចស៊ីកូ នៅឯកំពង់ផែទីក្រុងម៉ានីល។
៧៖ ជនសង្ស័យសរុបចំនួន១៤៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធអ៊ីនធើណែតនិងទូរគមនាគមន៍ ត្រូវបាននាំខ្លួនពីឥណ្ឌូណេស៊ី មកកាន់ប្រទេសចិនវិញ៕