(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកល លោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Minuteman III នៅឯមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋ California៕
២៖ សមាជិកម្នាក់មកពីក្រុមចលនាកម្មករគ្មានផ្ទះសម្បែងនៅក្នុងប្រទេសប្រេស៊ីល បញ្ចេញប្រតិកម្មនៅអំឡុងបាតុកម្មតវ៉ាប្រឆាំងប្រធានាធិបតីប្រេស៊ីល លោក Michel Temer នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល៕
៣៖ ស្រ្តីម្នាក់ជិះកង់នៅឧទ្យានក្រោមទឹកនៅឯទីក្រុង Pula ប្រទេសក្រូអាត៕
៤៖ សត្វចៀមពីក្បាលជល់គ្នា នៅក្នុងពិធីប្រកួតមួយ នៅទីក្រុង Zhangjiakou នៃខេត្ត Hebei ប្រទេសចិន៕
៥៖ អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើ ករណីដែលបានចោទថា មានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសភាធម្មនុញ្ញ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន បន្ទាប់ពីសេចក្តីរាយការណ៍អះអាងថា រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រហែលជាបានបំប៉ោងសំឡេងឆ្នោតក្នុងចំនួនយ៉ាងច្រើន៕
៦៖ សហរដ្ឋអាមេរិកបានធ្វើការកំណត់ជាផ្លូវការថា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ គឺជាពេលដែលបម្រាមហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងតទៀត ចូលជាធរមាន៕
៧៖ អតីតអវកាសយានិកអាមេរិក លោក Buzz Aldrin បានលើកឡើងថា ទីភ្នាក់ងារអវកាស NASA គួរតែទម្លាក់គម្រោងក៏ដូចជាកម្មវិធីធំៗរបស់ខ្លួនចោលខ្លះទៅដើម្បីងាកទៅផ្តោតការ យកចិត្តទុកដាក់សំខាន់ លើការស្រាវជ្រាវ និងរុករកភពអង្គារ (Mars) វិញ៕