(កាត្មាន់ឌូ)៖ នាយករដ្ឋមន្រ្តីនេប៉ាល់ លោក Sher Bahadur Deuba បានចូលរួមអបអរសាទរ លោក Shahid Khaqan Abbasi ដែលទើបតែត្រូវបានតែងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
យោងតាមក្រសួងការបរទេសនេប៉ាល់ នៅក្នុងលិខិតអបអរសាទរនេះ លោក Deuba បានបង្ហាញពីឆន្ទៈដ៏ល្អរបស់លោក ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លោក Abbasi ដើម្បីបន្តរឹតបណ្តឹងទំនាក់ទំនងជាមិត្តភាពដ៏រាក់ទាក់រវាងនេប៉ាល់ និងប៉ាគីស្ថាន។
គួរបញ្ជាក់ថា លោក Abbasi បានក្លាយជានាយករដ្ឋមន្រ្តីប៉ាគីស្ថាន បន្ទាប់ពីតុលាការកំពូលនៃផ្ទៃប្រទេស បានសម្រេចដកហូតតំណែងអតីតនាយករដ្ឋមន្រ្តី លោក Nawaz Sharif ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយកាលពីពេលថ្មីៗកន្លងទៅនេះ។ លោក Abbasi បានស្បថឡើងកាន់តំណែងនេះ បន្ទាប់ពីសភាប៉ាគីស្ថាន បានបោះឆ្នោតជ្រើសរើសរូបលោកនៅក្នុងសំឡេងភាគច្រើន កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅប៉ាគីស្ថាន)៕