(តូត្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចចិត្តរុះរើគណៈរដ្ឋមន្ត្រីរបស់លោក រួមទំាងដោះដូរតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួន នៅក្នុងជួរគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច LDP ដើម្បីទាក់ទាញប្រជាប្រិយភាពឡើងវិញ ក្រោយពីការធ្លាក់ស្រុតចុះយ៉ាងគំហុកជាប្រវត្តិសាស្ត្រ។ នេះបើតាមសម្តីអ្នកនំាពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យរូបនេះដដែល ការរុះរើគណៈរដ្ឋមន្រ្តីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ ជប៉ុនសុំលាលែងពីមុខដំណែង និងក្រោយមានកិច្ចប្រជុំពិសេសមួយ ដែលរៀបចំឡើងដោយការិយាល័យរបស់លោក អាបេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក អាបេ បានធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងគំហុក រហូតដល់ក្រោម ៣០ភាគរយកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានចចាមអារ៉ាមកាន់តែផ្ទុះឡើងថា លោកបានជួយមិត្តភក្តិជិតស្និទ្ធឲ្យទទួលបានជោគជ័យក្នុងមុខជំនួញ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងនៅទូទាំងប្រទេស៕