(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើសុំឱ្យសភាជាតិទម្លាក់កញ្ចប់ថវិការ សម្រាប់ជ្រើសរើសកងទ័ពថ្មី ២០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃ ការគំរាមកំហែងពីភេរវករគ្រំាទ្រពួក ISIS នៅឯតំបន់ភាគខាងត្បូងនៃប្រទេស។ នេះបើតាមសមាជិកព្រឹទ្ធសភាហ្វីលីពីន លោក Vicente Sotto​ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន  Reuters នៅថ្ងៃពុធ ខែសីហា ឆ្នាំ២០១៧។

យោងតាមលោក Vicente Sotto លោកឌូតឺតេ បានកោះប្រជុំជាបន្ទាន់ជាមួយសមាជិកព្រឹទ្ធសភាមួយក្រុមកាលពីយប់ថ្ងៃអង្គារ និងបានបង្ហើបពីឯកសារសំងាត់មួយ ដែលនិយាយពីផែន ការវាយប្រហារភេរវកម្មរបស់ពួកភេរវករ នៅតាមទីក្រុងចំនួនបីនៅលើកោះមិនដាណាវ ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ លោក Vicente Sotto បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«គាត់ (លោកឌូតឺតេ) បានស្នើសុំពួកយើងថាគាត់ត្រូវការកងទ័ពបន្ថែម ២០,០០០នាក់ សម្រាប់កងទ័ពហ្វីលីពីនទំាងអស់ ដើម្បីធ្វើឱ្យប្រាដកថានៅក្នុងអណត្តិជាប្រធានាធិបតី លោកអាចនឹងដោះ ស្រាយបញ្ហាទំាងឡាយ ក៏ដូចជាស្វែងរកសន្តិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាជនហ្វីលីពីន»។

គួររំលឹកថា កាលពីខែកក្កដា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ធ្លាប់ស្នើសុំកញ្ចប់ថវិការ ៣.៧៦ទ្រីលានប៉េសូ (pesos) សម្រាប់ឆ្នាំ២០១៨ ក្នុងនោះរួមានទំាងកញ្ចប់ថវិការវិស័យការពារជាតិ ១៤៥ពាន់លានប៉េសូ ផងដែរ៕

($1=50.3650 Philippine pesos)