(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ចិនប្រាព្ធពិធីអបអរសាទរដ៏ធំសម្បើម ក្នុងឱកាសគម្រប់ខួប៩០ឆ្នាំនៃថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន PLA​។

២៖ អ្នកនាំពាក្យសេតវិមានអាមេរិក Sarah Huckabee Sanders ចេញមុខបញ្ជាក់ថា នាយកទំនាក់ទំនងសេតវិមាន លោក  Anthony Scaramucci ដែលទើ​ប​កាន់តំណែងបានប្រមាណ១០ថ្ងៃ នឹងត្រូវចាកចេញពីតួនាទីវិញ។

 

៣៖ រដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិអាមេរិក លោក John Kelly ឡើងកាន់តំណែងជាប្រធានខុទ្ទកាល័យថ្មី របស់សេតវិមាន។

៤៖ អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចូលខ្លួនក្នុងតុលាការកំពូល ដើម្បីធ្វើសេចក្តីថ្លែងការណ៍ការពារខ្លួនឯងជាចុងក្រោយ មុនតុលា​ការប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែសីហា។

៥៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence ថ្លែងសុន្ទរកថានៅក្នុងជំនួបមួយជាមួយ ពលទាហាននៃកងកម្លាំងអង្គការ NATO ដែលឈរជើងនៅក្នុង​ប្រទេសអេស្តូនី នៅឯរដ្ឋធានី Tallinn។

៦៖ សមយុទ្ធប្រឆាំងនឹងករណីប្លន់យន្តហោះដឹកអ្នកដំណើរមួយ ត្រូវប្រារព្ធឡើងនៅឯអាកាសយានដ្ឋានមួយកន្លែង ក្នុងក្រុង Changchun ខេត្ត Julin ភាគ​ឦសានប្រទេសចិន។

៧៖  ទីបំផុត ទ្រព្យសម្បត្តិប្រធានាធិបតីវេណេស៊ុយអេឡាទាំងអស់ នៅសហរដ្ឋអាមេរិកត្រូវបង្កក ដោយសារភាពរឹងទទឹងនឹងការព្រមាន របស់វ៉ាស៊ីនតោន​។