(ប៉ាគីស្ថាន)៖ អតីតរដ្ឋមន្ត្រី និងជាអ្នកជំនួញម្នាក់ លោក Shahid Khaqan Abbasi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មី តាមរយៈការបោះឆ្នោតដោយសមាជិកសភា ដើម្បីជំនួសតំណែងលោក Nawaz Sharif ដែលត្រូវបានតុលាការកំពូលទម្លាក់ចេញពីតំណែងកាលពីថ្ងៃសុក្រ ដោយសាររឿងអាស្រូវពុករលួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
លោក Abbasi នៅក្នុងការបោះឆ្នោត នៅថ្ងៃអង្គារនេះ បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ពីសមាជិសភា រួមទំាងលោក Nawaz Sharif និងគណបក្ស PML-N របស់លោក ជាមួយសំឡេង គាំទ្រ២២១សំឡេង ពោលគឺច្រើនជាងការគាំទ្រដែលលោកត្រូវការជាចាំបាច់១៧២សំឡេង។
គួររំលឹកថា កាលពីថ្ងៃសុក្រ តុលាការកំពូលប៉ាគីស្ថានបានសម្រេចចិត្តដកតំណែងនាយករដ្ឋមន្ត្រី លោក Nawaz Sharif បន្ទាប់ពីមានការស៊ើបការអង្កតលើអំពើពុករលួយ ហើយការដក តំណែងនេះទៀតសោត ធ្វើឡើងក្រោយលេចធ្លាយនូវរឿងអាស្រូវពុករលុយ Panama Papers កាលពីឆ្នាំ២០១៥ ដែលថាកូនប្រុសរបស់នាយករដ្ឋមន្ត្រីរូបនេះ មានក្រុមហ៊ុនលួចលាក់ ជាច្រើននៅឯបរទេស៕