(ប៉េកាំង)៖ ចិននៅថ្ងៃអាទិត្យនេះ បានរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ នៅឯមូលដ្ឋានទ័ព Zhurihe ស្ថិតនៅក្នុងតំបន់ស្វយ័តម៉ង់ហ្គូលី នៃភាគខាងជើងប្រទេស ដើម្បីរំលឹកខួបលើកទី ៩០នៃថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ដចិន ក៏បានចូលរួមធ្វើអធិការកិច្ចកងទ័ព និងថ្លែងសុន្ទរកថាផងដែរ។ លោក ស៊ី បានជិះនៅលើរថយន្ដស៊ីបមួយ គ្រឿងជាមួយឯកសណ្ឋានកងទ័ព ក្នុងក្បួនដង្ហែរយឺតៗអមទៅដោយសំឡេងតន្រ្តីយោធា។ ជាងនេះទៅទៀត នេះគឺជាលើកទីមួយហើយ ដែលលោកស៊ី បានចូលរួមការអង្កេតកងទ័ពទ្រង់ ទ្រាយធំបែបនេះដោយមានការចូលរួមពីកងទ័ព១២០០០នាក់ យន្ដហោះចម្បាំងច្រើនជាង ១២៩គ្រឿង, បរិក្ខាយោធានៅលើដី៥៧១គ្រឿង៕