(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចិនគ្រោងនឹងបង្កើតមូលដ្ឋាន ដែលស្ថិតក្នុងលក្ខខណ្ឌស្រដៀងនឹងភពអង្គារ (Mars) ដំបូងបំផុតរបស់ខ្លួន នៅខេត្ត Qinghai ភាគពាយ័ព្យនៃប្រទេស ដើម្បីលើកកម្ពស់ការសិក្សាអប់រំផ្នែកអវកាស និងវិទ្យាសាស្រ្ត ក៏ដូចជាក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ក្នុងតំបន់ថែមទៀត។
២៖ មន្ត្រីយោធាអាមេរិក លោកអនុសេនីយ៍ឯក Paul W. Tibbets IV បានអះអាងថា សហរដ្ឋអាមេរិកបានចាត់ទុកអាវុធនុយក្លេអ៊ែរ គឺជារនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាព និងមិនអាចខ្វះបានក្នុងនាមជាមហាអំណាច ខណៈទីក្រុងម៉ូស្គូកំពុងអភិវឌ្ឍន៍មីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់នៅលើរថភ្លើង។
៣៖ កងទ័ពរំដោះប្រជាជនចិន (PLA) កំពុងត្រៀមរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយ ដែលនឹងកក្រើកពិភពលោក នាថ្ងៃទី០១ ខែសីហា ពោលគឺដើមសប្តាហ៍ក្រោយនេះ ដើម្បីអបអរសាទរគម្រប់ខួបទី៩០ឆ្នាំរបស់ខ្លួន។
៤៖ យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ) ទៅចំផ្លូវថ្នល់ជាតិមួយខ្សែ ដែលស្ថិតក្នុងរដ្ឋ Utah ភាគខាងលិចសហរដ្ឋអាមេរិក ហើយបានឆក់យកជីវិតមនុស្សចំនួន ០៤នាក់ ដែលជិះនៅលើនោះ។
៥៖ អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Joseph Cirincione បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ប្រមូលអាវុធនុយក្លេអ៊ែររបស់ខ្លួនពីមូលដ្ឋានទ័ពអាកាសតួកគី Incirlik ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នៅតែបន្តតានតឹង។
៦៖ លោក ដូណាល់ ត្រាំ បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡាចំនួន ១៣រូប ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងព្យាយាមរារាំង ប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីនមួយនេះ គឺលោក Nicolas Maduro មិនឲ្យបន្តអនុវត្តន៍គម្រោងរបស់ខ្លួន ដែលសំដៅចង់កែប្រែរដ្ឋធម្មនុញ្ញ របស់ប្រទេសអាមេរិកឡាទីនមួយនេះ៕