(ភ្នំពេញ)៖ រថយន្តLand Rover Discovery 4 គឺជារថយន្តដែលរចនាឡើងរឹតតែទំនើប នឹងរឹងមាំជាងជំនាន់មុនៗរបស់ត្រកូល Land Rover Discovery។
ផ្ទៃខាងក្រៅត្រូវបានផលិតឡើងដោយលោហៈអាលុយមីញ៉ូមយ៉ាងរឹងមាំ កង់ទំហំ១៩អ៊ីងដែលត្រូវបានបំពាក់ដោយប្រព័ន្ធវាស់សំពាធខ្យល់ទាំង ៤គ្រាប់។ ប្រព័ន្ធ Sensor ព័ទ្ធជុំវិញរថយន្តចំនួន ៨គ្រាប់ (មុខ៤ ក្រោយ៤) ភ្លើងហ្វាខាងមុខត្រូវបានបំពាក់ដោយប្រព័ន្ធ LED ភ្លឺច្បាស់បច្ចេកវិទ្យាចុងក្រោយ ផ្នែកខាងក្រោយលោក អ្នក អាចបំពាក់ទំពក់សន្តោង(Towing Equipment)សំរាប់សន្តោងឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួល។
ផ្ទៃខាងក្នុងមានភាពទូលាយ (៧កៅអី) គឺជាកត្តាចំបងរបស់ត្រកូល Land Rover Discovery គ្រប់ជំនាន់ ទាំងអ្នកអង្គុយខាងមុខ និងខាងក្រោយសុទ្ធតែទូលាយ ហើយឃ្លុបខាងក្រោយធំទូលាយទំហំមាត្រ ១២៦០លីត្រ សម្រាប់ផ្ទុកសំភារៈបានតាមតំរូវការ។ ស្បែកពូកស្រទន់ត្រូវបានដេរដោយដៃផ្ទាល់ (Handmade) ប្រព័ន្ធកំសាន្តត្រូវបានបំពាក់យ៉ាងទំនើប(Meridian Speaker)របស់ចក្រភពអង់គ្លេស ភាពងាយស្រួលត្រូវបានផ្តល់ជូនទៅដល់អ្នកបញ្ជារថយន្ត ដៃចង្កូតស្បែកដែលប្រើដោយប្រពន្ធ័អេឡិចត្រូនិច ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ (Off-Road and On-Road) ប្រអប់លេខបង្វិល កំលាំងម៉ាស៊ីនខ្លាំង 3.0 TDV6 ៨លេខអូតូស្វ័យប្រវត្តិ កុងតាក់បញ្ជាប្តូរស្ថានភាពក្នុងការគ្រប់គ្រងរថយន្តទៅតាមស្ថានភាពផ្លូវដែលយើងបើកបរ កាមេរ៉ាក្រោយត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបដែលផ្តល់ជាសញ្ញាទៅក្នុងអេក្រង់ប្រាប់ពីទិសដៅរាល់ពេលបើកថយក្រោយ។
សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo