(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចិន វ៉ាដាច់សហរដ្ឋអាមេរិក កា្លយជាទីផ្សារអាកាសចរណ៍ស៊ីវិលដ៏ធំបំផុតនៃទីផ្សារបញ្ជាទិញឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus។
២៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ប្រទេសរបស់លោកកំពុងស្ថិតក្នុងសប្តាហ៍កាត់សេចក្តី ដ៏សំខាន់សម្រាប់សន្តិភាព នៅមុនពេលនៃការបោះឆ្នោតសភាធម្មនុញ្ញ (ANC) ដ៏ចម្រូងចម្រាសនាសប្តាហ៍នេះ។
៣៖ កងនាវាចម្បាំងចិន និងរុស្ស៊ី បានចូលរួមសមយុទ្ធយោធាបាញ់គ្រាប់ពិតរួមគ្នា នៅឯសមុទ្របាល់ទិច សំដៅបង្កើនចំណងមិត្តភាពយោធា ឱ្យកាន់តែស៊ីជម្រៅរវាងមហាអំណាចទំាងពីរ ខណៈទីក្រុងម៉ូស្គូ កំពុងមានភាពតានតឹងទំនាក់ទំនងយោធាជាមួយអង្គការណាតូរបស់សហរដ្ឋអាមេរិក។
៤៖ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលនឹងដាក់ទណ្ឌកម្មក្នុងលក្ខណៈជាចង្កោមទៅលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។
៥៖ ក្រុមមន្ត្រីកូរ៉េខាងជើង បានព្រមានថា ពួកគេបានត្រៀមខ្លួនរួចស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានមានគំនិតណាមួយចង់ផ្លាស់ប្តូររបបដឹកនាំទីក្រុងព្យុងយ៉ាង។
៦៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចោទប្រកាន់រដ្ឋាភិបាលយោធាថៃថា បានព្យាយាមប្រើប្រាស់ឥទ្ធិពល លើការសម្រេចចិត្តរបស់តុលាការកំពូល ពាក់ព័ន្ធនឹងគោលនយោបាយទិញស្រូវពីកសិករថៃ ព្រមទំាងចាប់ផ្ដើមរឹបអូសទ្រព្យសម្បតិ្តរបស់លោកស្រីទៀតផង៕