(ហ្សាការតា)៖ ទូកល្បឿនលឿនមួយគ្រឿងដឹកមនុស្សចំនួន ៤៧នាក់ បានលិចនៅក្នុងផ្ទៃទឹកក្បែរខេត្ត Kalimantan ភាគកណ្តាល នៃប្រទេសឥណ្ឌូណេស៊ីនាថ្ងៃអង្គារនេះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ ការិយាល័យរុករក និងសង្រ្គោះបន្ទាន់ជាតិឥណ្ឌូណេស៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ គេពុំទាន់បានដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ ត្រូវបានជួយសង្រ្គោះ, មនុស្សប៉ុន្មាននាក់បាត់ខ្លួន ឬមួយក៏មានអ្នកបាត់បង់ជីវិតដែរ ឬក៏យ៉ាងណានៅឡើយទេ។ ជាមួយគ្នានេះ មូលហេតុដែលបានបង្កឲ្យកាណូតមួយគ្រឿងនោះលិចលង់បែបនេះ ក៏ពុំត្រូវបានដឹងផងដែរ៕