(កាប៊ូល)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះរថយន្ដអត្តឃាត នៅក្នុងទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
ភ្លាមៗនោះដែរ អាជ្ញាធរអាហ្វហ្គានីស្ថានមិនទាន់ច្បាស់នោះទេ ពីគោលដៅវាយប្រហារ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយដែរ ក៏ប៉ុន្តែក្រុមតាលីបង់ និងពួក ISIS តែងតែធ្វើសកម្មភាពវាយប្រហាររបៀបនេះ ប្រឆាំងនឹងកងកម្លាំង និងជនស៊ីវិលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕