(អាមេរិក)៖ មនុស្សម្នាជាច្រើនបានចូលរួមទស្សនា «យានជំនិះគំរូសម្រាប់ Mars Rover» នាពេលអនាគត ក្នុងឱកាសនៃទិវា Mars Day នៅឯសារមន្ទីរអកាសចរណ៍ និងអវកាសជាតិស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
យានជំនិះគំរូសម្រាប់ Mars Rover នាថ្ងៃអនាគតដែលមានកម្ពស់ជាង ០៣ម៉ែត្រ នេះកំពុងត្រូវដាក់តាំងបង្ហាញនៅឯអាកាសចរណ៍ និងអវកាសជាតិ ក្នុងអំឡុងទិវាប្រចាំឆ្នាំ Mars Day ដែលប្រារព្ធឡើងដើម្បីអបអរសាទរ ភពព្រះអង្គារ (Mars) ជាមួយសកម្មភាពអប់រំ និងកម្សាន្តសប្បាយផ្សេងៗជាច្រើន។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការបង្អួតបង្ហាញគំរូដ៏អស្ចារ្យនៃយានស្រាវស្រាវ Mars 2020 Rover នេះជាលើកដំបូងនៅឯមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា កាលពីដើមខែមិថុនាកន្លងទៅនេះ។ បើសិនជាអ្នកយល់ឃើញថា វាមានរូបរាង និងលក្ខណៈដូចជាត្រូវបានគេយកចេញពីក្នុងរឿងប្រភេទ Superheroes ឬមួយក៏វីដេអូហ្គេមជាជាងយានពិតប្រាកដ សម្រាប់ធ្វើការស្រាវជ្រាវរុករកនៅលើភពអង្គារនោះ អ្នកពិតជាគិតត្រូវហើយព្រោះថា អង្គការ NASA មិនទាន់បានបញ្ចប់ការរួមផ្សំនៃគំនិត សម្រាប់គំរូនៃការរចនាចុងក្រោយ សម្រាប់យាន Mars Rover ថ្មីនេះនៅឡើយទេ៕