(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ជាង០៦រ៉ិចទ័រ វាយប្រហារចំចន្លោះភាគនិរតីប្រទេសតួកគី និងកោះមួយចំនួនរបស់ក្រិច បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់រងរបួស ខណៈផ្លូវថ្នល់ក៏ដូចជាអគារមួយចំនួន បានខូចខាត។
២៖ ពិធីពិរពណ៌ម្ហួបអាហារតៃវ៉ាន់ប្រចាំឆ្នាំ២០១៧ ដែលមានរយៈពេល០៤ថ្ងៃ កំពុងប្រព្រឹត្តទៅក្នុងទីក្រុងតៃប៉ិ រួមជាមួយវត្តមាននៃមុខម្ហូបប្លែកៗយ៉ាងសម្បូរបែប មកពីបណ្តាប្រទេសជុំវិញពិភពលោក។
៣៖ ទីក្រុងសៀងហៃភាគខាងកើតប្រទេសចិន ជួបប្រទះអាកាសធាតុក្តៅបំផុតជាលើកដំបូង មិនធ្លាប់មានក្នុងអំឡុងពេល១៤៥ឆ្នាំកន្លងទៅនេះ ខណៈសីតុណ្ហភាពនៅទីនោះ បានកើនដល់៤០.៩អង្សាសេ កាលពីវេលាម៉ោងប្រមាណជា២៖០០នាទីរសៀលថ្ងៃសុក្រនេះ។
៤៖ មេឈ្មួញគ្រឿងញៀនដ៏ល្បីមួយរូប នៅម៉ិចស៊ីកូ រួមទាំងបក្សពួក០៧នាក់ផ្សេងទៀត ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់ចោល។
៥៖ កូឡុំប៊ី ប្រារព្ធពិធីដើរក្បួនព្យុះហយាត្រាយោធា ដើម្បីអបអរបុណ្យឯករាជ្យរបស់ខ្លួន នៅរដ្ឋធានីបូកូតា។
៦៖ ទីបំផុតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ មកបំពេញទស្សនកិច្ច នៅសមរភូមិទីក្រុង Mawari ទាំងប្រថុយប្រថាន ខណៈមនុស្សស្លាប់កើនឡើងដល់៥៦៥នាក់។
៧៖ ព្រឹត្តិការណ៍ Air Show មានឈ្មោះថា AOPA-China Fly-In ប្រចាំឆ្នាំ២០១៧ ចាប់ផ្តើមប្រព្រឹត្តទៅនៅខេត្ត Guizhou ភាគនិរតីប្រទេសចិន៕