(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជ្រើសតាំងអតីតអភិបាលរដ្ឋ Utah លោក Jon Huntsman ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី។
២៖ ព្យុះត្រូពិក វាយប្រហារលើភាគកណ្តាលប្រទេសវៀតណាម បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់ និង០៥នាក់បាត់ខ្លួន។
៣៖ អឌ្ឍចន្ទក្រហមប្រទេសស៊ីរី ទទួលជំនួយដែលផ្តល់ជូនពីសាធារណរដ្ឋឆែក នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានីដាម៉ាស។
៤៖ ប្រជាជននេប៉ាល់នាំគ្នាឲ្យចំណីសត្វព្រាប នៅមុខប្រាសាទ Boudhanath Stupa ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតនៅរដ្ឋធានីកាត់ត្មាន់ឌូ នៃប្រទេសនេប៉ាល់។
៥៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ធ្វើការពន្លត់ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅមួយ ដែលស្ថិតក្បែរទីក្រុង Mariposa ក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។
៦៖ កាណាដា ចេញសេចក្តីព្រមានពីការថយចុះនៃគុណភាពខ្យល់បរិសុទ្ធ ដោយសារតែផ្សែងអ័ព្ទពុល បង្កឡើងដោយភ្លើងឆេះព្រៃ ដែលកំពុងរីករាតត្បាតនៅតំបន់អាមេរិកខាងជើង។
៧៖ ព្យុះព្រិល វាយប្រហារប្រទេសអាហ្សង់ទីន។