(ប៉េកាំង)៖ ក្រុមគ្រូពេទ្យវះកាត់ក្នុងចក្រភពអង់គ្លេស បានរកឃើញ contact lenses ចំនួន២៧ នៅក្នុងកែវភ្នែកខាងស្ដាំរបស់ស្ត្រីម្នាក់មានអាយុ ៦៧ឆ្នាំ ដែលបានប្រើប្រាស់ lenses អស់រយៈពេលជាង ៣៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
ស្រ្តីម្នាក់នេះមិនបានដឹងថា ខ្លួនមាន contact lenses នៅក្នុងភ្នែកច្រើនដល់ថ្នាក់នេះឡើយ ដោយគ្រាន់តែមានអារម្មណ៍មិនស្រួលតែប៉ុណ្ណោះ។ ប៉ុន្តែក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Solihull ក្នុងចក្រភពអង់គ្លេស បានរកឃើញពីមូលហេតុពិតប្រាកដ នៅពេលដែលស្រ្តីរូបនេះគ្រោងនឹងទទួលការវះកាត់ភ្នែក នៅខែវិច្ឆិកាខាងមុខនេះ ដោយពួកគេបានប្រទះឃើញ contact lenses ចំនួន ២៧បន្ទះ តាមរយៈឧបករណ៍ពិនិត្យភ្នែក។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោយពេលយក contact lenses ទាំងនេះចេញពីភ្នែកខាងស្ដាំ ស្ត្រីខាងលើមានអារម្មណ៍ប្រសើរឡើងវិញ ខណៈក្រុមគ្រូពេទ្យបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ចំពោះរូបគាត់ដែលមិនបានដឹងថា មាន lenses ដ៏ច្រើនបែបនេះនៅក្នុងភ្នែករបស់ខ្លួន៕