(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ភ្ញៀវទេសចរជាច្រើននាក់ តម្រង់ជួរគ្នានិងដើរនៅលើផ្លូវបបេះមាត់ជ្រោះមួយខ្សែ ស្ថិតនៅចង្កេះភ្នំ Huashan ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមក្នុងទីក្រុង Huayin នៃខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន នៅក្នុងអំឡុងវិស្សមកាលរដូវក្តៅរបស់ពួកគេ។
២៖ ចិនធ្វើការហោះហើរសាកល្បងយន្តហោះគ្មានអ្នកបើកបរ (Drone) របស់ខ្លួនធុន CH-5 ឬ Caihong (ឥន្ទនូ) ៥ ជាលើកទីមួយ នៅខេត្ត Hebei ភាគខាងជើងប្រទេសចិន បន្ទាប់ពីត្រូវបានបង្អួតបង្ហាញជាលើកដំបូង នៅក្នុងពិរពណ៌អាកាសចរណ៍អន្តរជាតិមួយ កាលពីឆ្នាំ២០១៦។
៣៖ រូបភាពថតពីលើអាកាស ស្តែងពីប្រជុំភ្នំព្រិលដ៏សក្បុស ដែលស្ថិតក្រោមផ្ទៃពពកដ៏ល្អប្លែក នៅតំបន់ស្វយ័តទីបេ ភាគនិរតីនៃប្រទេសចិន។
៤៖ ព្រិត្តិការណ៍ពិរពណ៌ D23 Expo របស់ក្រុមហ៊ុននិងមជ្ឈមណ្ឌលកម្សាន្ត Disney ប្រព្រឹត្តទៅនៅទីក្រុង Anaheim ក្នុងរដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក ជាមួយអ្នកគាំទ្រយ៉ាងច្រើនកុះករ ដែលបានតុបតែងខ្លួនជាតួអង្គប្លែកៗ នៅក្នុងគំនូរជីវចលក៏ដូចជាភាពយន្តរបស់ Disney៕
៥៖ គ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយ លេបត្របាក់ផ្សារមួយកន្លែងស្ទើរតែទាំងស្រុង នៅក្នុងរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ។
៦៖ ប្រជាជនជប៉ុន ប្រារព្ធពិធីបុណ្យ «Hakata Gion Yamakasa» នៅថ្ងៃបញ្ចប់ បន្ទាប់ពីបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកក្កដានេះ។
៧៖ សាកពសកម្មជនទាមទារសិទ្ធិសេរីភាពនៅចិន និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Liu Xiaobo ត្រូវគេធ្វើបុណ្យតាមប្រពៃណី ក្រោយពីទទួលមរណភាពនាអាយុ៦១ឆ្នាំ នាសប្តាហ៍នេះ៕