(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហគ្រាសធំៗរបស់សហរដ្ឋអាមេរិកនិងចិនប្រមាណជា២០ក្រុមហ៊ុន ចុះហត្ថលេខាលើកិច្ចសន្យាមួយមានតម្លៃជាង០៥ពាន់លានដុល្លារ ស្តីពីការជួញដូរលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។
២៖ រូបភាពពីលើអាកាសបង្ហាញពីទេសភាពដ៏ស្រស់បំព្រង នៃកោះ Yanqi ដែលស្ថិតក្នុងទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិន។
៣៖ ការតាំងពិរពណ៌អន្តរជាតិស្តិពីថ្មចម្លាក់ រូមទាំងត្បូងនិងគុជផ្សេងៗ ដែលមានរយៈពេល០៨ថ្ងៃ កំពុងប្រព្រឹត្តទៅនៅឯទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។
៤៖ គូជីវិតចាស់ៗចំនួន៣០គូ ដែលបានរួមរស់ជាប្តីប្រពន្ធនឹងគ្នា អស់រយៈពេលចាប់ពី៥០ឆ្នាំឡើងទៅនោះ ចូលរួមធ្វើការអបអរចំពោះចំណងអាពាហ៍ពិពាហ៍ដ៏យូរអង្វែងរបស់ពួកគេ នៅក្រុង Chengde ប្រទេសចិន។
៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំងលោក អេមម៉ានូអ៊ែល ម៉ាក្រុង អមដំណើរដោយភរិយារបស់មេដឹកនាំទាំងពីរ ដើរទស្សនាផ្នូរររបស់មេទ័ពបារាំងដ៏ល្បីល្បាញ ណាប៉ូឡេអុង នៅក្នុងសារមន្ទីរយោធា Les Invalides។
៦៖ គោមភ្លើងជាច្រើនលម្អរដោយពណ៌លឿង នៅអំឡុងនៃការប្រារព្ធពិធីបុណ្យមួយមានឈ្មោះថា Mitama Matsuri នៅឯព្រះវិហារ Yasukini ក្នុងប្រទេសជប៉ុន។
៧៖ ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលលោក Luiz da Silva រួមគ្នានាំតវ៉ាប្រឆាំងនឹងការកាត់ទោសរបស់តុលាការ ទៅលើរូបលោកឲ្យជាប់ពន្ធនាគារជិត១០ឆ្នាំពីបទពុករលួយ៕