(ម៉ូស្គូ)៖ គ្រាប់រ៉ុក្កែត Soyuz-2.1a របស់ប្រទេសរុស្ស៊ី ដែលមានផ្ទុកផ្កាយរណបជាង ៧០គ្រឿងនោះ ត្រូវបានបាញ់បង្ហោះចាកចេញពីមូលដ្ឋានបង្ហោះយានអវកាស Baikonur Cosmodrome ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកាហ្សាក់ស្ថាន ទៅកាន់ទីលំហអាកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
គ្រាប់រ៉ុក្កែតនេះត្រូវគេរំពឹងថា នឹងនាំយកផ្កាយរណបជាង ៧០គ្រឿង ទៅកាន់គន្លងតារាវិថីនៃភពផែនដី ហើយក្នុងចំណោមនោះក៏រួមមានផ្កាយរណប Kanopus-V-IK ដែលបំពាក់នូវកាម៉េរាដ៏ទំនើប មានសមត្ថភាពផ្តិតយករូបភាពជាពណ៌បាន ដើម្បីគូសផែនដីនៃភពរបស់យើង ក្នុងគោលបំណងយកទៅជួយសម្រួលការងារ ដល់ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់, អ្នកគ្រប់គ្រងដំណាំ, និងអ្នកវិទ្យាសាស្រ្តផ្នែកបរិស្ថានជាដើម។
គួរបញ្ជាក់ថា ផ្កាយរណប Kanopus-V-IK ត្រូវបានរចនាឡើង ដើម្បីធ្វើការអង្កេតមើលគ្រោះធម្មជាតិ និងស្ថានការណ៍អាសន្នផៀង ក្នុងលក្ខណៈជាពេលវេលាពិតប្រាកដតែម្តង៕