(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ នោះសូមទស្សនាដូចខាងក្រោម៖
១៖ រូបភាពក្មេងពីរនាក់លេងបាល់ នៅមុខប្រាសាទ Taj Mahal ក្នុងទីក្រុង Banglore ប្រទេសឥណ្ឌា៕
២៖ ក្រុមមនុស្សរាប់ពាន់នាក់ កាន់កន្សែងក្រហមតាមប្រពៃណីនៅអំឡុងចាប់ផ្ដើមពិធីបុណ្យ San Fermín នៅអេស្ប៉ាញ៕
៣៖ រូបភាព ក្រោយគ្រោះរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារលើខេត្ត Fukuoka និងខេត្ត Oita នៅប្រទេសជប៉ុន៕
៤៖ កូនខ្លាឃ្មុំភែនដាមួយក្បាលឈ្មោះ Yuan Zai នៅសួនសត្វមួយកន្លែងក្នុងទីក្រុតៃប៉ិ កោះតៃវ៉ាន់ ប្រារព្ធខួបកំណើតអាយុ៤ឆ្នាំ៕
៥៖ ក្មេងៗលើទង់ជាតិកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីអបអរសាទរជ័យជំម្នះលើពួក ISIS ក្នុងទីក្រុងមូស៊ូល៕
៦៖ ហ្វូងមនុស្សនាំគ្នារត់ឱ្យគោដេញជល់ នៅក្នុងពិធីបុណ្យ San Fermin bull នៅឯទីក្រុង Pamplona ប្រទេសអេស្ប៉ាញ៕
៧៖ អាជ្ញាធរចិន កំពុងជួយសង្រ្គោះប្រជាជនជាប់គាំងនៅក្នុងផ្ទះ ដោយសារទឹកជំនន់ នៅភាគកណ្ដាលខេត្ត Hunan៕
៨៖ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងភរិយា ត្រៀមធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារំាងដើម្បីចូលរួមពិធីបុណ្យជាតិ Bastille Day៕
៩៖កងទ័ពស៊ីរីពីរនាក់ថតរូប នៅអំឡុងធ្វើប្រតិបត្តិការយោធាប្រឆាំងក្រុម ISIS នៅតំបន់ដីវាលខ្សាច់នៃខេត្ត Sweida៕
១០៖ ក្មេងស្រីយេមែនម្នាក់ឈរនៅមុខបង្អួចមន្ទីពេទ្យ ខណៈរូបនាងកំពុងសម្រាកព្យាបាលជំងឺអាសន្នរោគ៕