(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញអង់គ្លេសបាននិយាយថា មីស៊ីលជំនាន់ក្រោយរបស់រុស្ស៊ី អាចមានសមត្ថភាពបាញ់កម្ទេចនាវាចម្បាំងអស់គ្លេស រួមទំាងនាវាផ្ទុកយន្ដហោះចម្បាំង Queen Elizabeth ថ្លៃពាន់លានដុល្លារ ដែលទើបតែបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ។ នេះបើតាមរបាយការណ៍របស់ Royal United Services Institute ដកស្រង់ដោយសារព័ត៌មាន Telegraph នៅព្រឹកថ្ងៃពុធ ទី០១២ ខែកក្កដា ឆ្នាំ២០១៧។
ផ្អែកលើរបាយការណ៍ខាងលើ ក្រុមអ្នកជំនាញបានឱ្យដឹងទៀតថា រុស្ស៊ីមានអាវុធទំនើបជាច្រើន ដែលអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់នាវាចម្បាំង យន្ដហោះ និងសព្វាវុធនៅលើដីដូចជា រថក្រោះរបស់បណ្ដាប្រទេសលោកខាងលិច ដែលពុំទាន់អាចពឹងផ្អែកទំាងស្រុងតែទៅលើប្រព័ន្ធផ្កាយរណឡើយ ត្បិតមីស៊ីលរុស្ស៊ី អាចធ្វើឱ្យប្រព័ន្ធទំាងនេះលែងដំណើរការ។ របាយការណ៍ នេះដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «មីស៊ីលរុស្ស៊ី មានតម្លៃមិនដល់កន្លះលានដុល្លារ អាចមានសមត្ថភាពកម្ទេចនាវាចម្បាំង ឬក៏នាវាផ្ទុកយន្ដហោះចម្បាំងអង់គ្លេស ដែលមានតម្លៃជាង ០៤ពាន់ លានដុល្លារ នៅក្នុងបរិបទដែលបណ្ដាប្រទេសអឺរ៉ុប មិនទាន់អាចពឹងផ្អែកទំាងស្រុងលើប្រព័ន្ធផ្កាយរណប នោះទេ ពីព្រោះមីស៊ីលរុស្ស៊ីត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងប្រព័ន្ធផ្កាយរណប ទំាងនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា អង់គ្លេសបានបញ្ចេញនាវាផ្ទុកយន្ដហោះចម្បាំងមួយ ដោយយកឈ្មោះម្ចាស់ក្សត្រីយ៍ Queen Elizabeth ដែលមានតម្លៃ ៣.៨ពាន់លានដុល្លារ និងត្រូវចំណាយពេល០៦ឆ្នាំក្នុងការកសាង៕