(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក​បានបញ្ជាក់ថា មនុស្សរហូតដល់​១៦នាក់ហើយ ត្រូវបានបញ្ជាក់ថាស្លាប់ នៅក្នុងហេតុការណ៍​ធ្លាក់យន្ដហោះ​យោធា​អាមេរិក​មួយគ្រឿង នៅឯតំបន់ Leflore County​ នៃរដ្ឋ Mississippi នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹក​ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ​ពុំទាន់មាន​​ការបញ្ជាក់ណាមួយ​ ពីមូលហេតុបណ្តាលឲ្យ​យន្តហោះដឹកយោធានិងបរិក្ខា​ខ្នាតធំនេះធ្លាក់​​នៅឡើយទេ ហើយបើតាម​​នាយកទីភ្នាក់ងា​រ​គ្រប់គ្រងការ​​សង្រ្គោះបន្ទាន់ របស់យោធា​អាមេរិក លោក Lee Smithson យន្ដហោះ​ដែលធ្លាក់​នោះ​ជាប្រភេទយន្ដហោះ​យោធាធុន C-130​ និងផ្ទុកអ្នកដំណើរ​១៦នាក់ ដែលត្រូវ​បានគេអះអាងថា បានស្លាប់បាត់បង់ជីវិតទំាងអស់៕