(អាល្លឺម៉ង់)៖ កិច្ចប្រជុំកំពូល G20 ឆ្នាំ២០១៧នេះ មិនមែនមានស្ថានភាពល្អដូចបណ្តាឆ្នាំមុនៗនោះឡើយ ដោយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កំពុងលក់មុខមិនស្ទើរនោះទេ ព្រោះទីតាំងដែលរដ្ឋាភិបាលបានត្រៀមទុក សម្រាប់ទទួលបណ្តាមេដឹកនាំកំពូលៗនៃពិភពលោក បានប្រែក្លាយជាទីលានដ៏ក្តៅគគុកនៃការតវ៉ាប្រឆាំងកិច្ចប្រជុំ G20។
ជាមួយគ្នានោះដែរ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានថោ្កលទោសយ៉ាងខ្លាំងចំពោះក្រុមបាតុករហិង្សា ខណៈក្រុមអ្នករៀបចំការតវ៉ា អះអាងថា មនុស្សដល់ទៅ ២០០,០០០នាក់ បានចូលរួមបាតុកម្មតវ៉ាប្រឆាំងនឹង G20 តែបើតាមប៉ូលិលអាល្លឺម៉ង់ ក្រុមបាតុករមានគ្នា ២២,០០០នាក់ និង ៥០,០០០នាក់នៅពេលបាតុកម្មតវ៉ាបញ្ចប់។ ជាងនេះទៅទៀត អាជ្ញាធរអាល្លឺម៉ង់ បានប៉ាន់ប្រមាណទំហំខូចខាតរាប់រយលានដុល្លារឯណោះ ជាក់ស្ដែងគ្រាន់តែ ម្ចាស់ហាងម្នាក់បានអះអាងថា ខ្លួនបានបាត់បង់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ ៤៥៦,០០០ដុល្លារទៅហើយ។ ប៉ុន្តែទន្ទឹមគ្នាអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល សន្យាថា រដ្ឋាភិបាលនឹងផ្ដល់សំណងដល់អ្នកដែលបានបាត់បង់ហិរញ្ញវត្ថុដោយសារតែបាតុកម្មតវ៉ានេះ។
ទស្សនាកម្រងរូបភាព នៃការតវ៉ាប្រឆាំងដ៏ក្តៅគគុកចំពោះកិច្ចប្រជុំ G20 និងការបង្ក្រាបហ្វូងបាតុករយ៉ាងសាហាវ ពីសំណាក់កងកម្លាំងប៉ូលិសអាល្លឺម៉ង់៖